ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីនីតិវិធី និងវិធីសាស្ត្រនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២២ ខែមេសា ឆ្នាំ ២០២៤

នាថ្ងៃទី ២២-២៣ ខែ មេសា ឆ្នាំ២០២៤ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីនីតិវិធី និងវិធីសាស្ត្រនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលនៅសាលាខេត្តកំពត ក្រោមអធិបតីដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ដោយមានការអញ្ជើញចូលរួមពីលោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. តំណាងគណៈអភិបាលនិងក្រុមប្រឹក្សាខេត្តកំពត ប្រធាន សមាជិក សមាជិកានៃគណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាយក និងនាយិកានៃវិទ្យាល័យនិងសាលាមត្តេយ្យសិក្សា ព្រមទាំងប្រធានមន្ទីរពេទ្យបង្អែកទូទាំងរាជធានីភ្នំពេញ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកែប។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយអំពីនីតិវិធីនិងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីឱ្យសិក្ខាកាមទាំងអស់ ជ្រាបជាព័ត៌មាន សម្រាប់ត្រៀមចូលរួមក្នុងកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពសាធារណៈគំរូ ឆ្នាំ២០២៤ តាមរយៈការធ្វើបទបង្ហាញ របស់សមាជិកនៃគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ.។


ព័ត៌មានទាក់ទង